Search Results For:ornamental key...
Total Records Found:2
Total Records Found:2
“ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាផ្ដល់ការអត់ធ្មត់ដល់ពួកយើង និងជួយពង្រឹងជំហររបស់ពួកយើង ព្រមទាំងជួយពួកយើងឱ្យបានជោគជ័យលើក្រុមដែលគ្មានជំនឿផង”។
Show more...សូត្រអាយ៉ាត់ អាល់គួរស៊ីយ៍ ចំនួន១ដង“អល់ឡោះតែមួយគត់ គ្មានម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ដែលរស់ជាអមតៈដែលជាអ្នកគ្រប់គ្រងឡើយ។ ទ្រង់មិនងងុយ ហើយក៏មិនគេងដែរ។ អ្វីៗដែលមាននៅលើមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់។ គ្មានបុគ្គលណាម្នាក់ហ៊ានធ្វើអន្ដរាគមន៍នៅចំពោះមុខអល់ឡោះឡើយ លើកលែងតែមានការអនុញ្ញាតពីទ្រង់ប៉ុណ្ណោះ។ ទ្រង់ដឹងនូវអ្វីដែលមាននៅពីមុខ និងនៅពីក្រោយពួកគេ។ ហើយពួកគេមិនដឹងអំពីការដឹងរបស់ទ្រង់ឡើយ លើកលែងតែអ្វីដែលទ្រង់មានចេតនាប៉ុណ្ណោះ។ ហើយគួរស៊ីយ៍របស់ទ្រង់ទូលំទូលាយនៅលើមេឃជាច្រើនជាន់ និងផែនដី។ ហើយការថែរក្សាភពទាំងពីរនោះមិនធ្វើឱ្យទ្រង់លំបាកឡើយ។ ហើយទ្រង់មហាខ្ពង់ខ្ពស់ មហាឧត្ដុង្គឧត្ដម”។
Show more...