5

«اللهُمَّ إِنِّي أَسْأَلُكَ مِنَ الْخَيْرِ كُلِّهِ عَاجِلِهِ وَآجِلِهِ، مَا عَلِمْتُ مِنْهُ وَمَا لَمْ أَعْلَمْ، وَأَعُوذُ بِكَ مِنَ الشَّرِّ كُلِّهِ، عَاجِلِهِ وَآَجِلِهِ مَا عَلِمْتُ مِنْهُ، وَمَا لَمْ أَعْلَمْ، اللهُمَّ إِنِّي أَسْأَلُكَ مِنْ خَيْرِ مَا سَأَلَكَ عَبْدُكَ وَنَبِيُّكَ مُحَمَّدٌ (صلی الله علیه وسلم)، وَأَعُوذُ بِكَ مِنْ شَرِّ مَا عَاذَ مِنْهُ عَبْدُكَ وَنَبِيُّكَ، اللهُمَّ إِنِّي أَسْأَلُكَ الْجَنَّةَ وَمَا قَرَّبَ إِلَيْهَا مِنْ قَوْلٍ أَوْ عَمَلٍ، وَأَعُوذُ بِكَ مِنَ النَّارِ وَمَا قَرَّبَ إِلَيْهَا مِنْ قَوْلٍ أَوْ عَمَلٍ، وَأَسْأَلُكَ أَنْ تَجْعَلَ كُلَّ قَضَاءٍ تَقْضِيهِ لِي خَيْرًا»
{وهو من جوامع الدعاء وكوامله}

អល់ឡហ៊ុមម៉ា អ៊ិននី អាសអាលូកា មីណាល់ខ័យរី គុលលីហ៊ី អាជីលីហ៊ី វ៉ាអាជីលិស ម៉ាអាលិមទូ មិនហ៊ូ វ៉ាម៉ាឡាំ អាក់ឡាំ វ៉ាអាអ៊ូហ្ស៊ូពីកា មីណាសសើររី គុលលីហ៊ី អាជីលីហ៊ី វ៉ាអាជីលិស ម៉ាអាលិមទូ មិនហ៊ូ វ៉ាម៉ាឡាំ អាក់ឡាំ អល់ឡហ៊ុមម៉ា អ៊ិននី អាសអាលូកា មិនខ័យរី ម៉ាសាអាឡើកា អាប់ទូកា វ៉ាណាពីយូកា មូហាំម៉ាទុន សល់ឡល់ឡហ៊ូ អាឡៃហ៊ី វ៉ាសាល់ឡាំ វ៉ាអាអ៊ូហ្ស៊ូពីកា មិនស្ហើររី ម៉ាអាហ្សើ មិនហ៊ូ អាប់ទូកា វ៉ាណាពីយូកា អល់ឡហ៊ុមម៉ា អ៊ិននី អាសអាលូកាល់ ហ្ជាន់ណះ វ៉ាម៉ា ក័ររ៉ហ្ពា អ៊ីឡៃហា មិនកាវលិន អាវអាម៉ាល់ វ៉ាអាអ៊ូហ្ស៊ូ ពីកា មីណាន់ណារី វ៉ាម៉ា ក័ររ៉ហ្ពា អ៊ីឡៃហា មិនកាវលិន អាវអាម៉ាល់ វ៉ាអាសអាលូកា អាន់តាច្ចអាឡើ គុលលូ ម៉ាក៏ទ៏អ៊ិន តឹក្កទីហ៊ីលី ខ័យរ៉

“ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំពីទ្រង់នូវរាល់ប្រការល្អទាំងអស់ ទាំងក្នុងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត ទាំងអ្វីដែលខ្ញុំបានដឹង និងអ្វីដែលខ្ញុំមិនបានដឹង។ ហើយខ្ញុំសុំពីទ្រង់ សូមទ្រង់មេត្តាបញ្ចៀសរូបខ្ញុំពីរាល់ប្រការអាក្រក់ទាំងអស់ ទាំងក្នុងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត ទាំងអ្វីដែលខ្ញុំបានដឹង និងអ្វីដែលខ្ញុំមិនបានដឹង។ ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំពីទ្រង់នូវរាល់ប្រការល្អទាំងអស់ដែលខ្ញុំបម្រើរបស់ទ្រង់ និងណាពីរបស់ទ្រង់ មូហាំម៉ាត់ បានសុំ។ ហើយខ្ញុំសុំពីទ្រង់ សូមទ្រង់មេត្តាបញ្ចៀសរូបខ្ញុំពីរាល់ប្រការអាក្រក់ទាំងអស់ដែលខ្ញុំបម្រើរបស់ទ្រង់ និងណាពីរបស់ទ្រង់ (មូហាំម៉ាត់) បានសុំបញ្ចៀសអំពីវាផង។ ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំពីទ្រង់នូវឋានសួគ៌ និងប្រការទាំងឡាយដែលនាំឲ្យខិតទៅជិតឋានសួគ៌ មិនថាពាក្យសម្តី ឬទង្វើ។ ហើយខ្ញុំសុំពីទ្រង់ សូមទ្រង់មេត្តាបញ្ចៀសរូបខ្ញុំពីឋាននរក និងប្រការទាំងឡាយដែលនាំឲ្យខិតទៅជិតឋាននរក មិនថាពាក្យសម្តី ឬទង្វើ។ ហើយខ្ញុំសុំពីទ្រង់ សូមទ្រង់មេត្តាឲ្យព្រេងវាសនាទាំងឡាយដែលទ្រង់បានកំណត់នោះ គឺសុទ្ធតែជាប្រការល្អសម្រាប់រូបខ្ញុំផងចុះ”។

ទូអាដែលមានខ្លឹមសាទូលំទូលាយ

5/19