18

«اللَّهُمَّ بِعِلْمِكَ الْغَيْبَ، وَقُدْرَتِكَ عَلَى الْخَلْقِ، أَحْيِنِي مَا عَلِمْتَ الْحَيَاةَ خَيْرًا لِي، وَتَوَفَّنِي إِذَا عَلِمْتَ الْوَفَاةَ خَيْرًا لِي، وَأَسْأَلُكَ خَشْيَتَكَ فِي الْغَيْبِ وَالشَّهَادَةِ، وَكَلِمَةَ الْإِخْلَاصِ فِي الرِّضَا وَالْغَضَبِ، وَأَسْأَلُكَ نَعِيمًا لَا يَنْفَدُ، وَقُرَّةَ عَيْنٍ لَا تَنْقَطِعُ، وَأَسْأَلُكَ الرِّضَاءَ بِالْقَضَاءِ، وَبَرْدَ الْعَيْشِ بَعْدَ الْمَوْتِ، وَلَذَّةَ النَّظَرِ إِلَى وَجْهِكَ، وَالشَّوْقَ إِلَى لِقَائِكَ، وَأَعُوذُ بِكَ مِنْ ضَرَّاءَ مُضِرَّةٍ، وَفِتْنَةٍ مُضِلَّةٍ، اللَّهُمَّ زَيِّنَّا بِزِينَةِ الْإِيمَانِ، وَاجْعَلْنَا هُدَاةً مُهْتَدِينَ»

អល់ឡហ៊ុមម៉ា ពីអ៊ិលមីកាល់ ហ្គ័យហ្ពា វ៉ាគុត្តរ៉ទីកា អាឡាល់ខល់គី អះយីនី ម៉ាអាលិមតាល់ ហាយ៉ាតា ខ័យរ៉ន់លី វ៉ាតាវ៉ាហ្វហ្វ៊ីនី អ៊ីហ្សើ អាលិមតាល់ វ៉ាហ្វាតា ខ័យរ៉ន់លី វ៉ាអាសអាលូកា ហ្វ៊ិលហ្គ័យពី វ៉ាស្ហស្ហាហាហ្ទាទី វ៉ាកាលីម៉ាតាល់ អៀខឡើស៊ី ហ្វ៊ៀររីហ្ទ៏ វ៉ាល់ហ្គ៏ហ្ទប់ វ៉ាអាសអាលូកា ណាអ៊ីម៉ាន់ ឡើយ៉ាន់ហ្វាត់ វ៉ាក៏ររ៉តា អៃនិន ឡើតាន់ក៏តៀក វ៉ាអាសអាលូកើររីហ្ទ៏អា ពីលក៏ហ្ទ៏អ៊ី វ៉ាហ្ទើរហ្ទាល់អ៊ីស្ហ៊ី ហ្ពាក់ហ្ទាល់ម៉ាវទី វ៉ាឡាហ្ស ហ្សើតាន់ ណាហ្ស៏រី អ៊ីឡើ វ៉ាច្ចហ៊ីកា វ៉ាស្ហស្ហ័យក៏ អ៊ីឡើ លីក៏អ៊ីកា វ៉ាអាអ៊ូហ្ស៊ូពីកា មិនហ្ទ័ររ៉អា មូហ្ទៀររ៉ោះ វ៉ាហ្វ៊ិណាទិន មូហ្ទិលឡះ អល់ឡហ៊ុមម៉ា ហ្សៃយិនណា ពីហ្ស៊ីណាទិលអ៊ីម៉ាន វ៉ាច្ចអាល់ណា ហ៊ូទើតាន់ មូសតាទីន

“ឱអល់ឡោះជាម្ចាស់! ដោយការដឹងរបស់ទ្រង់ចំពោះប្រការអាថ៌កំបាំងទាំងឡាយ និងសមត្ថភាពរបស់ទ្រង់ដែលខ្លាំងពូកែលើសគេទាំងអស់! ប្រសិនបើទ្រង់ដឹងថា ការរស់រានមានជីវិតរបស់ខ្ញុំ គឺវាល្អសម្រាប់ខ្ញុំនោះ សូមទ្រង់មេត្តាទុកអាយុជីវិតដល់ខ្ញុំ(បន្តទៀត)ផងចុះ ហើយប្រសិនបើទ្រង់ដឹងថា ការរស្លាប់របស់ខ្ញុំ គឺវាល្អសម្រាប់ខ្ញុំនោះ សូមទ្រង់មេត្តាដកយកអាយុជីវិតរបស់ខ្ញុំចុះ។ ឱអល់ឡោះជាម្ចាស់ សូមទ្រង់មេត្តាផ្តល់ឲ្យខ្ញុំនូវការកោតខ្លាចទ្រង់ទាំងក្នុងទីសាធារណៈ(ដែលគេមើលឃើញ) និងកន្លែងស្ងាត់កំបាំង(ដែលគ្មាននរណាមើលឃើញ) ហើយសូមទ្រង់មេត្តាផ្តល់ឲ្យខ្ញុំនូវពាក្យសម្តីដែលល្អត្រឹមត្រូវ ទាំងក្នុងពេលសប្បាយ និងក្នុងពេលខឹងសម្បារ។ សូមទ្រង់មេត្តាប្រទានឲ្យខ្ញុំនូវភាពរីករាយជានិច្ចនិរន្តផងចុះ។ សូមទ្រង់មេត្តាប្រទានឲ្យរូបខ្ញុំមានការពេញចិត្តចំពោះព្រេងវាសនាទាំងឡាយដែលទ្រង់បានកំណត់ ផ្តល់ឲ្យខ្ញុំនូវភាពសុខស្រួលបន្ទាប់ពីខ្ញុំស្លាប់ និងផ្តល់ឲ្យខ្ញុំបានមើលឃើញវង់ភក្ត្ររបស់ទ្រង់ដោយភាពជក់ចិត្ត និងការនឹកនាចង់ជួបទ្រង់ផងចុះ។ ហើយសូមទ្រង់មេត្តាបញ្ចៀសរូបខ្ញុំអំពីគ្រោះថ្នាក់ពីសំណាក់អ្នកដែលបង្កគ្រោះថ្នាក់ និងភាពចលាចលរបស់អ្នកដែលធ្វើឲ្យគេវង្វេងផងចុះ។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាសម្អិតសម្អាងពួកយើងដោយសេចក្តីជំនឿ និងធ្វើឲ្យពួកយើងក្លាយជាអ្នកដែលចង្អុលបង្ហាញដែលត្រូវបានគេចង្អុលបង្ហាញផងចុះ។

18/19