16

«اللهُمَّ إِنِّي أَسْأَلُكَ الثَّبَاتَ فِي الْأَمْرِ، وَالْعَزِيمَةَ عَلَى الرُّشْدِ، وَأَسْأَلُكَ مُوجِبَاتِ رَحْمَتِكَ، وَعَزَائِمَ مَغْفِرَتِكَ، وَأَسْأَلُكَ شُكْرَ نِعْمَتِكَ، وَحُسْنَ عِبَادَتِكَ، وَأَسْأَلُكَ قَلْبًا سَلِيمًا، وَلِسَانًا صَادِقًا، وَأَسْأَلُكَ مِنْ خَيْرِ مَا تَعْلَمُ، وَأَعُوذُ بِكَ مِنْ شَرِّ مَا تَعْلَمُ، وَأَسْتَغْفِرُكَ لِمَا تَعْلَمُ، إِنَّكَ أَنْتَ عَلَّامُ الْغُيُوبِ»
{في الحديث أنها خير من كنز الذهب والفضة}

អល់ឡហ៊ុមម៉ា អ៊ិននី អាសអាលូកាសសាហ្ពាតា ហ្វ៊ិលអាំរី វ៉ាល់អាហ្ស៊ីម៉ាតា អាឡើររូសទី វ៉ាអាសអាលូកា មូជីហ្ពាទី រ៉ោះម៉ាទីកា វ៉ាអាហ្ស៊ើអ៊ីម៉ា ម៉ើហ្គហ្វ៊ីរ៉ទីកា វ៉ាអាសអាលូកា ស្ហ៊ុករ៉ នៀកម៉ាទីកា វ៉ាហ៊ុសណា អ៊ីហ្ពាទើទីកា វ៉ាអាសអាលូកា កល់ហ្ពាន់ ខស្ហ៊ីអា វ៉ាលីសាណាន់ សទីក៏ វ៉ាអាសអាលូកា មិនខ័យរីម៉ា តាក់ឡាំ វ៉ាអាអ៊ូហ្ស៊ូពីកា មិនស្ហើររីម៉ា តាក់ឡាំ វ៉ាអាសតើហ្គហ្វ៊ីរូកា លីម៉ា តាក់ឡាំ អ៊ិនណាកា អាន់តា អាល់ឡើម៉ាល់ ហ្គ៊ូយូប

“ឱអល់ឡោះជាម្ចាស់! ខ្ញុំសុំពីទ្រង់ សូមទ្រង់ធ្វើឲ្យរូបខ្ញុំមានភាពនឹងនរនៅលើកិច្ចការងារ មានការប្តេជ្ញាចិត្តចំពោះប្រការល្អត្រឹមត្រូវទាំងឡាយផង។ ហើយខ្ញុំសុំពីទ្រង់នូវមូលហេតុនានាដែលនាំអោយទទួលបាននូវក្ដីករុណារបស់ទ្រង់ និងមូលហេតុនានាដែលនាំអោយទទួលបាននូវការអធ្យាស្រ័យពីទ្រង់។ ហើយខ្ញុំសុំពីទ្រង់ សូមទ្រង់ធ្វើឲ្យរូបខ្ញុំចេះថ្លែងអំណរគុណចំពោះនៀកម៉ាត់របស់ទ្រង់ និងធ្វើការគោរសក្ការៈចំពោះទ្រង់ឲ្យបានល្អ។ ហើយខ្ញុំសុំពីទ្រង់ សូមទ្រង់ធ្វើឲ្យរូបខ្ញុំមានដួងចិត្តដែលស្អាតស្អំ និងមានពាក្យសម្តីដែលល្អត្រឹមត្រូវ(ពេលនិយាយស្តី)។ ហើយខ្ញុំសុំពីទ្រង់នូវប្រការល្អទាំងអស់ដែលទ្រង់បានដឹង ហើយសូមទ្រង់មេត្តាបញ្ចៀសរូបខ្ញុំពីប្រការអាក្រក់ទាំងអស់ដែលទ្រង់បានដឹង។ ហើយខ្ញុំសុំការអភ័យទោសពីទ្រង់ចំពោះអ្វីដែលទ្រង់បានដឹង។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកដឹងបំផុតនូវរាល់អាថ៌កំបាំងទាំងឡាយ”។

នៅក្នុងហាទីស្ហមួយបានបញ្ជាក់ថា ពិតណាស់ទូអានេះ គឺល្អប្រសើរជាងកំណប់មាសប្រាក់ទៅទៀត។

16/19