7

«اللهُمَّ اجْعَلْ لِي فِي قَلْبِي نُورًا، وَفِي لِسَانِي نُورًا، وَفِي سَمْعِي نُورًا، وَفِي بَصَرِي نُورًا، وَمِنْ فَوْقِي نُورًا، وَمِنْ تَحْتِي نُورًا، وَعَنْ يَمِينِي نُورًا، وَعَنْ شِمَالِي نُورًا، وَمِنْ بَيْنِ يَدَيَّ نُورًا، وَمِنْ خَلْفِي نُورًا، وَاجْعَلْ فِي نَفْسِي نُورًا، وَأَعْظِمْ لِي نُورًا»
{وهو دعاء يُشرع قوله في السجود خاصة في صلاة الليل}

អល់ឡហ៊ុមម៉ាច្ចអាល់លី ហ្វ៊ីកលពី នូរ៉ វ៉ាហ្វ៊ី លីសានី នូរ៉ វ៉ាហ្វ៊ី សាំអ៊ី នូរ៉ វ៉ាហ្វ៊ី ហ្ពាស៏រី នូរ៉ វ៉ាមិន ហ្វាវគី នូរ៉ វ៉ាមិន តះទី នូរ៉ វ៉ាអាន់ យ៉ាមីនី នូរ៉ វ៉ាអាន់ ស្ហ៊ីម៉ាលី នូរ៉ វ៉ាមិន ពៃនី យ៉ាទៃយ៉ា នូរ៉ វ៉ាមិន ខល់ហ្វ៊ី នូរ៉ វ៉ាច្ចអាល់ ហ្វ៊ីណាហ្វស៊ី នូរ៉ វ៉ាអាប់ហ្ស៊ឹមលី នូរ៉

“ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាបង្កើតឲ្យមានពន្លឺរស្មីនៅក្នុងដួងចិត្តរបស់ខ្ញុំ រស្មីក្នុងអណ្តាត(ពាក្យសម្តី)របស់ខ្ញុំ រស្មីក្នុងត្រចៀក(ការស្តាប់លឺ)របស់ខ្ញុំ រស្មីក្នុងភ្នែក(ការមើលឃើញ)របស់ខ្ញុំ រស្មីនៅខាងលើខ្ញុំ រស្មីខាងក្រោមខ្ញុំ រស្មីខាងស្តាំខ្ញំ រស្មីខាងឆ្វេងខ្ញុំ រស្មីខាងមុខខ្ញុំ និងរស្មីខាងក្រោយខ្ញុំ។ ហើយសូមទ្រង់មេត្តាបង្កើតឲ្យមានពន្លឺរស្មីនៅក្នុងខ្លួនខ្ញុំ និងសូមទ្រង់មេត្តាបង្កើតឲ្យមានពន្លឺរស្មី(ដ៏ត្រចេះត្រចង់)សម្រាប់ខ្ញុំផងចុះ”។

(មានន័យថាៈ សូមទ្រង់មេត្តាឲ្យខ្ញុំជួបតែនឹងពន្លឺនៃការចង្អុលបង្ហាញ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង)

ទូអានេះ គឺជាទូអាដែលគេបង្គាប់ប្រើឲ្យសូត្រវាក្នុងពេលស៊ូជោទ ជាពិសេស ក្នុងពេលសឡាតគីយ៉ាមុលឡៃល៍

7/16