«وَجَّهْتُ وَجْهِيَ لِلَّذِي فَطَرَ السَّمَاوَاتِ وَالْأَرْضَ حَنِيفًا، وَمَا أَنَا مِنَ الْمُشْرِكِينَ، إِنَّ صَلَاتِي، وَنُسُكِي، وَمَحْيَايَ، وَمَمَاتِي لِلَّهِ رَبِّ الْعَالَمِينَ، لَا شَرِيكَ لَهُ، وَبِذَلِكَ أُمِرْتُ وَأَنَا مِنَ الْمُسْلِمِينَ، اللهُمَّ أَنْتَ الْمَلِكُ لَا إِلَهَ إِلَّا أَنْتَ، أَنْتَ رَبِّي، وَأَنَا عَبْدُكَ، ظَلَمْتُ نَفْسِي، وَاعْتَرَفْتُ بِذَنْبِي، فَاغْفِرْ لِي ذُنُوبِي جَمِيعًا، إِنَّهُ لَا يَغْفِرُ الذُّنُوبَ إِلَّا أَنْتَ، وَاهْدِنِي لِأَحْسَنِ الْأَخْلَاقِ لَا يَهْدِي لِأَحْسَنِهَا إِلَّا أَنْتَ، وَاصْرِفْ عَنِّي سَيِّئَهَا لَا يَصْرِفُ عَنِّي سَيِّئَهَا إِلَّا أَنْتَ، لَبَّيْكَ وَسَعْدَيْكَ وَالْخَيْرُ كُلُّهُ فِي يَدَيْكَ، وَالشَّرُّ لَيْسَ إِلَيْكَ، أَنَا بِكَ وَإِلَيْكَ، تَبَارَكْتَ وَتَعَالَيْتَ، أَسْتَغْفِرُكَ وَأَتُوبُ إِلَيْكَ»
{وهو من أدعية استفتاح الصلاة، خاصة في صلاة قيام الليل}
វ៉ាច់ហ្ជះទូ វ៉ាច្ចហ៊ីយ៉ា លិលឡាស៊ី ហ្វាត៏រ៉ស់សាម៉ាវ៉ាទី វ៉ាល់អើរទី ហានីហ្វា វ៉ាម៉ាអាណា មីណាល់មុស្ហរីគីន អ៊ិនណា សឡើទី វ៉ានូស៊ូគី វ៉ាម៉ះយ៉ាយ៉ា វ៉ាម៉ាម៉ាទី លិលឡើហ៊ី រ៉ប់ពីលអាឡាមីន ឡើស្សារីកាឡើហ៊ូ វ៉ាពីហ្សើលីកា អ៊ូមៀរទូ មីណាល់មុសស្លីមីន អល់ឡហ៊ុមម៉ា អាន់តាល់ម៉ាលីគូ ឡើអ៊ីឡើហា អ៊ិលឡើអាន់តា រ៉ប់ពី វ៉ាអាណា អាប់ទូកា ហ្សឡាំទូ ណាហ្វស៊ី វ៉ាក់តារ៉ាហ្វទូ ពីហ្សាំពី ហ្វើកហ្វៀរលី ហ្ស៊ូនូពី ជើមីអាន់ អ៊ិនណាហ៊ូ ឡើយើកហ្វីរុស ហ្ស៊ូនូហ្ពា អ៊ិលឡើ អាន់តា វ៉ះទីនី លីអះសានិល អាខឡើគី ឡើយ៉ះទី លីអះសានីហា អ៊ីលឡើ អាន់តា វ៉ាស់រីហ្វអាន់នី សៃយីអាហា ឡើយ៉ាស់រីហ៊្វូ អាន់នី សៃយីអាហា អ៊ិលឡើអាន់តា ឡាប់ពៃកា វ៉ាសាក់ទៃកា វ៉ាល់ខ័យរូគុលលូហ៊ូ ពីយ៉ាទៃកា វ៉ាស់សើររូ ឡៃសា អ៊ីឡៃកា អាណាពីកា វ៉ាអ៊ីឡៃកា តាហ្ពារឹកតា រ៉ប់ហ្ពាណា វ៉ាតាអាឡៃតា អាស់តើកហ្វ៊ីរូកា វ៉ាអាទូពូ អ៊ីឡៃកា។
“ខ្ញុំសូមបែរមុខរបស់ខ្ញុំតម្រង់ទៅកាន់ម្ចាស់ដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដី ដោយកាន់តាមសាសនាដ៏ស្អាតស្អំ ហើយរូបខ្ញុំមិនមែនស្ថិតក្នុងចំណោមពួកមុស្ហរីគីនឡើយ។ ពិតប្រាកដណាស់ ការសឡាតរបស់ខ្ញុំ ការបូជាសត្វរបស់ខ្ញុំ ការរស់នៅរបស់ខ្ញុំ ហើយនិងសេចក្ដីស្លាប់របស់ខ្ញុំ គឺសម្រាប់អល់ឡោះដែលជាម្ចាស់គ្រប់គ្រងពិភពទាំងអស់។ ទ្រង់គ្មានដៃគូឡើយ។ ហើយដោយសារប្រការទាំងនោះ ខ្ញុំត្រូវបានគេ(អល់ឡោះ)ដាក់បទបញ្ជា ។ ហើយខ្ញុំគឺជាអ្នកកាន់សាសនាអ៊ីស្លាមមុនគេបង្អស់។ ឱអល់ឡោះជាម្ចាស់! ទ្រង់គឺជាអ្នកគ្រប់គ្រង។ គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ ក្រៅពីទ្រង់ឡើយ ឱម្ចាស់របស់ខ្ញុំ ហើយរូបខ្ញុំ គឺជាខ្ញុំបម្រើរបស់ទ្រង់។ រូបខ្ញុំបានបំពានលើខ្លួនឯង ហើយខ្ញុំបានទទួលស្គាលហើយនូវបាបកម្មរបស់ខ្ញុំ។ ហេតុនេះ សូមទ្រង់មេត្តាអភ័យទោសនូវបាបកម្មរបស់ខ្ញុំទាំងអស់ផងចុះ។ ពិតប្រាកដណាស់ គ្មាននរណាអាចអភ័យទោសចំពោះបាបកម្មទាំងឡាយក្រៅពីទ្រង់នោះឡើយ។ សូមទ្រង់មេត្តាចង្អុលបង្ហាញរូបខ្ញុំទៅកាន់អត្តចរិតដ៏ល្អប្រពៃផងចុះ ព្រោះគ្មាននរណាអាចចង្អុលបង្ហាញទៅកាន់អត្តចរិតដ៏ល្អប្រពៃនេះក្រៅពីទ្រង់នោះឡើយ។ ហើយសូមទ្រង់មេត្តាបង្វែរ(បញ្ចៀស)រូបខ្ញុំពីអត្តចរិតមិនល្អផងចុះ ព្រោះគ្មាននរណាដែលអាចបង្វែរ(បញ្ចៀស)រូបខ្ញុំពីអត្តចរិតដែលមិនល្អនេះ ក្រៅពីទ្រង់នោះឡើយ។ ខ្ញុំនៅទីនេះរង់ចាំទទួលអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងពេញចិត្តក្នុងការបម្រើទ្រង់។ សេចក្តីល្អទាំងឡាយ គឺស្ថិតក្នុងកណ្តាប់ដៃទ្រង់។ រីឯប្រការអាក្រក់វិញ ពុំមែនសម្រាប់ទ្រង់នោះឡើយ។ ជីវិតខ្ញុំ គឺអាស្រ័យលើទ្រង់ និងចំពោះទ្រង់ផងដែរ។ រូបខ្ញុំនឹងត្រូវវិលត្រឡប់ទៅកាន់ទ្រង់ដ៏មហាថ្កុំថ្កើង និងមហាខ្ពង់ខ្ពស់។ ខ្ញុំសូមសុំការអភ័យទោសពីទ្រង់ និងសូមទទួលសារភាពកំហុសចំពោះទ្រង់។
ទូអានេះ ស្ថិតក្នុងចំណោមទូអាអ៊ិសទីហ្វតះ (ទូអាពេលចាប់ផ្តើមសឡាត) ជាពិសេស ក្នុងពេលសឡាតគីយ៉ាមុលឡៃល៍។