«اللَّهُمَّ إِنِّي أَسْأَلُكَ بِأَنَّ لَكَ الْحَمْدُ، لَا إِلَهَ إِلَّا أَنْتَ الْمَنَّانُ، بَدِيعُ السَّمَوَاتِ وَالْأَرْضِ، يَا ذَا الْجَلَالِ وَالْإِكْرَامِ، يَا حَيُّ يَا قَيُّومُ»
{ورد في الحديث أن هذا الدعاء هو اسم الله الأعظم الذي إذا دُعي به أجاب وإذا سُئل به أعطى}
អល់ឡហ៊ុមម៉ា អ៊ិននី អាសអាលូកា ពីអាន់ណា ឡើកាល់ហាំទូ ឡើអ៊ីឡើហា អ៊ិលឡើ អាន់តាល់ម៉ាន់ណាន ហ្ពាទីអ៊ុស្សាម៉ាវ៉ាទី វ៉ាល់អើរទី យ៉ាហ្សាល់ជើឡើលី វ៉ាល់អ៊ិករ៉ម យ៉ាហៃយូ យ៉ាក័យយូម
“ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំពីទ្រង់ដោយការសរសើរទាំងឡាយ គឺសម្រាប់ទ្រង់។ គ្មានម្ចាស់ណាដែលរូបខ្ញុំត្រូវគោរពសក្ការៈក្រៅពីទ្រង់ឡើយ។ ទ្រង់ជាអ្នកឧបត្ថម្ភ ជាអ្នកដែលបានបង្កើតមេឃជាច្រើនជាន់ និងផែនដី។ ឱម្ចាស់ដែលប្រកបដោយកិត្តិយសខ្ពង់ខ្ពស់ និងសប្បុរសបំផុត! ឱម្ចាស់ដែលមានជីវិតរស់នៅជាអមតៈ”។
នៅក្នុងហាទីស្ហមួយបានបញ្ជាក់ថា ទូអានេះ គឺជានាមរបស់អល់ឡោះដ៏ធំធេងដែលនៅពេលណាដែលគេសុំទូអាពីអល់ឡោះនឹងទូអានេះ ទ្រង់នឹងទទួលយកនូវការសុំទូអានោះ ហើយបើកាលណាគេសុំអ្វីមួយនឹងទូអានេះ ទ្រង់នឹងផ្តល់ឲ្យគេ។