5
ទីប្រាំៈ ចាំបាច់លើអ្នកដែលបួងសួងសុំទូអានោះ ចំណីអាហាររបស់គេ និងភេសជ្ជៈរបស់គេនោះ គឺមិនត្រូវបានមកពីប្រការដែលគេហាមឃាត់នោះទេ ពីព្រោះវាគឺជារនាំងដែលរារាំងពីការឆ្លើយតបនឹងការបួងសួងសុំរបស់គេ ដោយយោងតាមហាទីស្ហរបស់ អាពូហ៊ូរ៉យរ៉ោះ ពិតណាស់ រ៉ស៊ូលុលឡោះ សអវ “លោកបានរំលឹកពីបុរសម្នាក់ធ្វើដំណើរវែងឆ្ងាយ សក់កន្ទ្រើង ពេញដោយធូលី ហើយគាត់លើកដៃទាំងពីររបស់គាត់សំដៅទៅលើមេឃដោយបួងសួងថា “ឱម្ចាស់របស់ខ្ញុំ! ឱម្ចាស់របស់ខ្ញុំ!” ប៉ុន្ដែអាហាររបស់គាត់ជាអ្វីដែលគេហាមឃាត់ ទឹករបស់គាត់ក៏ជាអ្វីដែលគេហាមឃាត់ សម្លៀកបំពាក់របស់គាត់ក៏ត្រូវគេហាមឃាត់ អាហារដែលគេផ្ដល់អោយក៏ជាប្រការហាមឃាត់ តើអោយគេទទួលយកការបួងសួងរបស់គាត់យ៉ាងដូចមេ្ដច?”