1
ទីមួយៈ ចាំបាច់លើអ្នកដែលសុំទូអាត្រូវមានភាពស្មោះសចំពោះអល់ឡោះជាម្ចាស់ក្នុងការសុំទូអារបស់ខ្លួន ហើយត្រូវជឿជាក់យ៉ាងច្បាស់ថា ពិតណាស់ គឺមានតែអល់ឡោះជាម្ចាស់តែមួយគត់ដែលមានសមត្ថភាពក្នុងការឆ្លើយតបនឹងការបួងសួងសុំរបស់គេ។ ដូចនេះ គេមិនត្រូវបួងសួងសុំទូអាពីនរណាម្នាក់ក្រៅពីអល់ឡោះជាម្ចាស់នោះឡើយ ហើយក៏មិនត្រូវតាវ៉ាស្ស៊ុលនឹងអ្វីផ្សេងក្រៅពីទ្រង់នោះដែរ មិនថាអ្នកនោះជាណាពី ជាវ៉ាលី ជាស្តេច ជាអ្នកសាងអំពើល្អ ឬជាអ្វីមួយនោះទេ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា ៖
﴿ فَادْعُوا اللَّهَ مُخْلِصِينَ لَهُ الدِّينَ وَلَوْ كَرِهَ الْكَافِرُونَ ﴾ [سورة غافر:14]
មានន័យថាៈ “ដូចេ្នះ ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះដោយចិត្ដស្មោះត្រង់ក្នុងការប្រណិប័តន៍ចំពោះទ្រង់ ទោះបីជាពួកគ្មានជំនឿស្អប់ខ្ពើមយ៉ាងណាក៏ដោយ”។