9

ក្នុងការសុំទូអារបស់គេនោះ គួរមាននូវការសថ្លែងសរសើរ និងកោតសរសើរចំពោះអល់ឡោះជាម្ចាស់ ពីព្រោះ ពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្រឡាញ់ពេញចិត្តឲ្យខ្ញុំបម្រើរបស់ទ្រង់កោតសរសើរ​​ចំពោះទ្រង់ឲ្យបានច្រើន ដើម្បីឲ្យរូបគេបានគោរពសក្ការៈ​(ធ្វើអ៊ីហ្ពាហ្ទាត់)ចំពោះទ្រង់ដោយការកោតសរសើរទៅចំពោះទ្រង់ ហើយអល់ឡោះជាម្ចាស់ទ្រង់មហាមានលើសលប់មិនត្រូវការខ្ញុំបម្រើ​របស់ទ្រង់នោះឡើយ។ នៅក្នុងសៀវភៅសហេសទាំងពីរ អំពីហាទីស្ហ​របស់អ៊ិពនូម៉ាស្អូទ ណាពី សអវ លោកបានមានប្រសាសន៍ថា ៖

"وَلَا أَحَدٌ أَحَبَّ إِلَيْهِ الْمَدْحُ مِنَ اللهِ وَلِذَلِكَ مَدَحَ نَفْسَهُ"

“ហើយគ្មាននរណាម្នាក់ពេញចិត្តឲ្យគេកោតសរសើរជាងអល់ឡោះជាម្ចាស់នោះឡើយ។ ហេតុនេះហើយ ទើបទ្រង់កោតសរសើរចំពោះ​ទ្រង់ខ្លួនឯង”។

9/10