8
ត្រូវលាក់បាំងនូវការសុំទូអារបស់គេ និងមិនត្រូវលាតត្រដាងវាឲ្យអ្នកដទៃឃើញនោះទេ ដោយយោងតាមបន្ទូលរបស់អល់ឡោះថា ៖
﴿ ادْعُوا رَبَّكُمْ تَضَرُّعًا وَخُفْيَةً ﴾ سورة الأعراف :55
មានន័យថាៈ “ចូរពួកអ្នក(អ្នកមានជំនឿ)បួងសួងសុំម្ចាស់របស់ពួកអ្នក ដោយឱនលំទោន និងទន់ភ្លន់(លាក់កំបាំង)ចុះ”។
ហើយការទូអាដោយលាក់បាំងមិនចង់ឲ្យគេឃើញបែបនេះ គឺជិតបំផុតទៅកាន់ភាពជ្រះថ្លា។ ហេតុនេះហើយទើបអល់ឡោះជាម្ចាស់ទ្រង់បានកោតសរសើរនូវការសុំទូអារបស់ណាពីហ្សាការីយ៉ា ដោយទ្រង់បានមានបន្ទូលថា ៖
﴿ إِذْ نَادَىٰ رَبَّهُ نِدَاءً خَفِيًّا ﴾ سورة مريم :3
មានន័យថាៈ “នៅពេលដែលគេបានបួងសួងសុំទៅចំពោះម្ចាស់របស់គេនូវការបួងសួងមួយយ៉ាងស្ងៀមស្ងាត់”។ ពោលគឺសុំដោយចិត្តជ្រះថ្លា បើយោងទៅតាមទស្សនៈរបស់អ្នកបកស្រាយគម្ពីរគួរអានមួយចំនួន។