7

ត្រូវពោលពាក្យទូអា(ដែលគេចង់សុំ)នោះដដែលៗ ហើយត្រូវ​មាន​ភាពប្រាកដក្នុងការសុំ​ទូអា(ពុំមែនធ្វើលេងៗ)នោះទេ ដោយ​យោងលើហាទីស្ហរបស់ អ៊ិពនូអាប់ហ្ពាស នៅក្នុងការទូអារបស់​ណាពី ដែលលោកបានសុំទូអាឲ្យសហាហ្ពាត់របស់លោកពេល​នៅក្នុងសង្គ្រាមហ្ពាទើរ ដោយលោកបានសុំទូអាថា ៖

"اللهُمَّ أَنْجِزْ لِي مَا وَعَدْتَنِي، اللَّهُمَّ آتِ مَا وَعَدْتَنِي

“ឱអល់ឡោះជាម្ចាស់ សូមទ្រង់សម្រេចឱ្យខ្ញុំនូវអ្វីដែលទ្រង់បានសន្យា ចំពោះខ្ញុំផង។ ឱអល់ឡោះជាម្ចាស់ សូមទ្រង់នាំមកនូវអ្វីដែលទ្រង់បានសន្យាចំពោះខ្ញុំផងចុះ....”។

ហើយលោកនៅតែអង្វករសុំទូអាទៅចំពោះម្ចាស់របស់លោកដដែលៗ​ រហូតធ្វើឲ្យកន្សែងដែលនៅលើស្មារបស់លោកជ្រុះ ហើយអាពូហ្ពាកើរ រទអ ក៏បានរើសវាមកវិញ ហើយគាត់បានពោលទៅកាន់​រ៉ស៊ូលុលឡោះ ថា “ឱណាពីរបស់អល់ឡោះ! អល់ឡោះប្រាកដជាគិតគូរដល់លោក ពីព្រោះលោកបានអង្វករម្ចាស់របស់លោកដដែលៗ”។

7/10