6

ត្រូវសុំទូអាបួងសួងសុំពីអល់ឡោះតាមរយៈបណ្តានាមរបស់ទ្រង់​ដ៏ប្រពៃ ហើយត្រូវជ្រើសរើសនូវនាមណាដែលសមស្របនឹងការទូអា​របស់គេ។ ដូច្នេះ ប្រសិនបើគេសុំទូអាចង់បានលាភសក្ការៈនោះ គេត្រូវពោលថា يارزاق “ឱអ្នកដែលប្រទានលាភសក្ការៈ” ប្រសិនបើគេសុំទូអាចង់ទទួលបាននូវក្តីមេត្តាករុណាពីអល់ឡោះនោះ គេត្រូវពោលថាيا رحمن يا رحيم “ឱម្ចាស់ដ៏មហាសប្បុរស មហាអាណិតស្រឡាញ់” ប្រសិនបើគេសុំទូអាចង់ទទួលបាននូវខ្លាំងពូកែនោះ គេត្រូវពោលថា يا عزيز“ឱម្ចាស់ដ៏មហាខ្លាំងពូកែ” ប្រសិនបើគេសុំទូអាចង់ទទួលបាននូវការអភ័យទោសពីទ្រង់នោះ គេត្រូវពោលថា ياغفور “ឱម្ចាស់ដែលមហាអភ័យទោស” ហើយប្រសិនបើ​គេ​សុំ​ទូអាចង់ឲ្យជាសះស្បើយពីជំងឺនោះ គេត្រូវពោលថា يا شافي “ឱអ្នកដែល​ផ្តល់​ការជាសះស្បើយ” ពោលគឺដូច្នេះ​ឯង គឺគេត្រូវជ្រើសរើស​នាម​ណា​ដែលសមស្របនឹងតម្រូវការរបស់គេដែលត្រូវការ ដោយយោង​តាមបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា ៖

﴿وَلِلَّهِ الْأَسْمَاءُ الْحُسْنَىٰ فَادْعُوهُ بِهَا ﴾ سورة الأعراف :180

មានន័យថាៈ “ហើយបណ្ដានាមដ៏ល្អប្រពៃ គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ដូចេ្នះ ចូរពួកអ្នកបួងសួងសុំទ្រង់តាមរយៈនាមទាំងនោះចុះ”។

6/10