5
គេត្រូវទូអាបួងសួងសុំពីអល់ឡោះប្រកបដោយការគិតស្មានល្អចំពោះទ្រង់ និងជឿជាក់យ៉ាងមុតមាំថា ទ្រង់នឹងទទួលយកនូវការទូអាបួងសួងសុំរបស់គេ ហើយគេមិនត្រូវប្រញាប់ប្រញាប់ឲ្យទ្រង់ទទួលយក ឬឆ្លើយតបនឹងការទូអាបួងសួងសុំរបស់គេភ្លាមៗនោះទេ ផ្ទុយទៅវិញ គេត្រូវជឿជាក់យ៉ាងមុតមាំថា ពិតណាស់ អល់ឡោះជាម្ចាស់នឹងទទួលយកនូវការទូអាបួងសួងរបស់គេ។
អំពី អាពូហ៊ូរ៉យរ៉ោះ អំពីណាពី (صلی الله علیه وسلم) ពិតណាស់ លោកបានមានប្រសាសន៍ថាៈ “គេនៅតែទទួលយកការបួងសួងរបស់ខ្ញុំបម្រើរបស់អល់ឡោះជានិច្ច ដរាបណាគាត់មិនសុំនូវទង្វើបាបកម្ម ឬកាត់ផ្ដាច់ចំណងខ្សែលោហិត និងមិនតក់ក្រហល”។ មានគេសួរថាៈ “ឱរ៉ស៊ូលុលឡោះ ! តើអ្វីទៅជាការតក់ក្រហល់នោះ”? លោកបានឆ្លើយថាៈ ”គឺគាត់និយាយថា ខ្ញុំពិតជាបានបួងសួងហើយៗ ប៉ុន្ដែខ្ញុំមិនឃើញគេទទួលយក គាត់ក៏មានកាសោកស្ដាយ និងបោះបង់ចោលការបួងសួងនោះ”។