4

ចាប់ផ្តើមសុំទូអាដោយការថ្លែងសរសើរអល់ឡោះជាម្ចាស់ និងសឡាវ៉ាតទៅលើណាពី សអវ ដោយយោងលើហាទីស្ហរបស់ ហ្វាហ្ទ៏ឡះ ពិន អ៊ូពៃទ៍ ដែលជាមិត្តភក្តិរបស់រ៉ស៊ូលុលឡោះ សអវ គាត់បាននិយាយថា “រ៉ស៊ូលុលឡោះ (صلی الله علیه وسلم) បានលឺបុរសម្នាក់បួងសួង(សុំទូអា)បន្ទាប់ពីការសឡាតរបស់គាត់ ដោយមិនបានកោតសរសើរទៅចំពោះអល់ឡោះ និងមិនបានសឡាវ៉ាតទៅលើណាពីនោះទេ។ ខណៈនោះ រ៉ស៊ូលុលឡោះបានមានប្រសាសន៍ថាៈ “ម្នាក់នេះតក់ក្រហល់ពេក”។ បន្ទាប់មក លោកបានហៅបុរសនោះ និងមានប្រសាសន៍ទៅកាន់គាត់ថាៈ “នៅពេលដែលនរណាម្នាក់ក្នុងចំណោមពួកអ្នកធ្វើការបួងសួងនោះ ចូរអោយគាត់ចាប់ផ្ដើមដោយការកោតសរសើរទៅចំពោះម្ចាស់របស់គាត់ និងលើកសរសើរទៅចំពោះទ្រង់។ បន្ទាប់មក ចូរអោយ គាត់សឡាវ៉ាតទៅលើណាពី។ បន្ទាប់ពីនោះមក ចូរអោយគាត់បួងសួងនូវអ្វីដែលគាត់ប្រាថ្នាចុះ”។

ហើយប្រសិនបើគេបានចាប់ផ្តើមសុំទូអាដោយការថ្លែងសរសើរចំពោះអល់ឡោះជាម្ចាស់ ជាពិសេស(ថ្លែងសរសើរ)ដោយអាយ៉ាត់ថ្លែង​សរសើរអល់ឡោះដែលមាននៅខាងដើមស៊ូរ៉ោះមួយចំនួន ដែលនឹងមានបង្ហាញនៅទំព័រខាងមុខ បន្ទាប់មក គេធ្វើការសឡាវ៉ាត​ទៅលើណាពី សអវ រួចបន្ទាប់មកទៀត គេថ្លែងសរសើរអល់ឡោះនឹងប្រភេទនៃការថ្លែងសរសើរ ដែលយើងនឹងលើកមកបង្ហាញមួយចំនួននៅទំព័រខាងមុខនោះ គឺធ្វើឲ្យការសុំទូអាបួងសួងរបស់គេកាន់តែងាយនឹងគេឆ្លើយតប។

4/10