3

លើកដៃទាំងពីរ

ភស្តុតាងដែលបញ្ជាក់ទៅលើប្រការស៊ូណិតទាំងពីរខាងលើនេះ គឺហាទីស្ហ អាប់ទុលឡោះ ពិន អាប់ហ្ពាស បាននិយាយថាៈ អ៊ូមើរ ពិន អាល់ខត្តប បាននិយាយប្រាប់ខ្ញុំថា “នៅថ្ងៃសង្គ្រាមហ្ពាទើរ រ៉ស៊ូលុលឡោះ សអវ បានសម្លឹងមើលទៅកាន់ពួកមុស្ហរីគីន​(ពួកពហុទេព​​និយមដែលជាគូសត្រូវ) ខណៈដែលពួកគេ​មានគ្នា​ចំនួនមួយពាន់(១០០០)នាក់ រីឯសហាហ្ពាត់របស់លោកវិញ មានគ្នា​តែបីរយដប់ប្រាំបួន(៣១៩)នាក់។ ពេលនោះ ណាពីរបស់អល់ឡោះ​ក៏បានតម្រង់ទៅកាន់គិបឡាត់។ បន្ទាប់មក លោក​បានលាដៃ​របស់​លោក ហើយបានស្រែកអង្វករម្ចាស់របស់លោក រួចលោកបានបួងសួងថាៈ

“ឱអល់ឡោះជាម្ចាស់ សូមទ្រង់សម្រេចឱ្យខ្ញុំនូវអ្វីដែលទ្រង់បានសន្យា ចំពោះខ្ញុំផង។ ឱអល់ឡោះជាម្ចាស់ សូមទ្រង់នាំមកនូវអ្វីដែលទ្រង់បានសន្យាចំពោះខ្ញុំផងចុះ....”។

3/10