10
អ្នកដែលសុំទូអា ត្រូវស្វែងរក ឬជ្រើសរើសពេលវេលាណាដែលងាយនឹងអល់ឡោះទទួលយកនូវទូអារបស់គេ ហើយធ្វើការបួងសួងសុំទូអាពីអល់ឡោះនៅក្នុងពេលវេលានោះ។ ហើយក្នុងចំណោមពេលវេលាដែលអល់ឡោះងាយនឹងទទួលយកទូអាបំផុតដែលមានបញ្ជាក់ពីរ៉ស៊ូលុលឡោះនោះ គឺមានដូចជា ទូអានៅចន្លោះរវាងអាហ្សាននិងអ៊ីក៏ម៉ះ នៅពេលវេលាមួយភាគបីចុងក្រោយនៃពេលយប់ ពេលមួយនៃថ្ងៃជុមអាត់(ថ្ងៃសុក្រ) នៅចុងបញ្ចប់នៃសឡាត(មុនឲ្យសាឡាម) ក្នុងពេលស៊ូជោទ ពេលមានភ្លៀងធ្លាក់ ការទូអាឲ្យអ្នកដទៃដោយមិនឲ្យគេដឹង ការទូអារបស់ឪពុកម្តាយចំពោះកូនៗ ទូអារបស់អ្នកដំណើរ និងការទូអារបស់អ្នកដែលត្រូវបានគេបំពានជាដើម។