1

ត្រូវសុំទូអាក្នុងពេលដែលគេមានភាពជ្រះស្អាត(មានទឹកវូហ្ទុ)

ដូចនេះ គេត្រូវយកទឹកវូហ្ទុ ដូចគេយកទឹកវូហ្ទុដើម្បីសឡាតដែរ ដោយយោងតាមហាទីស្ហរបស់ អាពូមូសា អាល់អាស្ហអារី នៅក្នុងសៀវភៅសហេសទាំងពីរ(សហេសពូខរី និងសហេសមូស្លីម) ហើយនិងរឿងរ៉ាវរបស់គាត់ជាមួយនឹងមារបស់គាត់ អាពូអាមៀរ ដែលនៅក្នុងហាទីស្ហនោះ អាពូអាមៀរ បានផ្តាំផ្ញើទៅកាន់ អាពូមូសា ឲ្យសុំណាពី ជួយសុំទូអាដល់គាត់(អាពូអាមៀរ)ផង។ ពេលត្រឡប់មកវិញ អាពូមូសា បានប្រាប់ដល់គាត់ថា ៖ “រ៉ស៊ូលុលឡោះ សអវ បានសុំទឹក ហើយលោកបានយកវូហ្ទុនឹងទឹកនោះ។ បន្ទាប់មក លោកបានលើកដៃទាំងពីររបស់លោកឡើង ហើយបួងសួងថា ៖

"الّلهُمَّ اغْفِرْ لِعُبَيْدٍ، أَبِي عَامِرٍ"

“ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំបម្រើ​(របស់ទ្រង់) អាពូអាមៀរ ផងចុះ”។ (លោកលើកដៃឡើងលើ)រហូតដល់គេឃើញផ្ទៃសនៃឃ្លៀករបស់គាត់។ បន្ទាប់មក លោកបានបួងសួង(បន្ត)ថា ៖

"اللّهُمَّ اجْعَلْهُ يَوْمَ الْقِيَامَةِ فَوْقَ كَثِيرٍ مِنْ خَلْقِكَ، أَوْ مِنَ النَّاسِ"

“ឱអល់ឡោះជាម្ចាស់! សូមទ្រង់ឲ្យរូបគេមានភាពខ្ពង់ខ្ពស់លើសម៉ាខ្លូករបស់ទ្រង់ ឬខ្ពង់ខ្ពស់ជាងមនុស្សលោក នៅថ្ងៃបរលោកផងចុះ”

1/10