1

នេះគឺជាសៀវភៅដ៏តូចមួយដែលប្រមូលផ្តុំទៅដោយទូអាជាច្រើនប្រភេទ(ការថ្លែងសរសើរអល់ឡោះជាម្ចាស់ ទូអាដែលមានបញ្ជាក់ក្នុងគម្ពីរគួរអាន ទូអាដែលមានក្នុងសឡាត ទូអាដែលមានបញ្ជាក់ក្នុងហាទីស្ហណាពី ទូអាសុំការបញ្ចៀសដូចដែលណាពី​បានសុំបញ្ចៀស ទូអាស្តោះផ្លុំ និងហ្ស៊ីកៀរពេលព្រឹក ពេលល្ងាច)។ ក្នុងសៀវភៅនេះផងដែរ ក៏មានសុជីវធម៌ក្នុងការទូអា ការជម្រុញឲ្យយកចិត្តទុកដាក់ក្នុងការជ្រើសយកទូអាដែលត្រឹមត្រូវ ដើម្បីឲ្យជនមូស្លីមព្យាយាមសុំទូអាដូចដែលមានបញ្ជាក់នៅក្នុងគម្ពីរគួរអាន និងស៊ុណ្ណះ ដែលជាទូអាដែលប្រមូលផ្តុំទៅដោយប្រការល្អៗជាច្រើន។ រាល់ទូអានីមួយៗ សុទ្ធតែត្រូវបានសរសេរជាភាសាអារ៉ាប់ និងត្រូវបានប្រែសម្រួលអត្ថន័យជាខេមរភាសា ព្រមទាំងមានសរសេររបៀបអានជាភាសាខ្មែរដើម្បីអានទូអានោះផងដែរ។ មិនតែប៉ុណ្ណោះ យើងក៏បានបញ្ជាក់ពីភាពត្រឹមត្រូវនៃទូអានីមួយៗនៅផ្នែកចុងក្រោយនៃសៀវភៅនេះផងដែរ។ សូមបួងសួងសុំទូអាពីអល់ឡោះជាម្ចាស់ សូមទ្រង់មេត្តាធ្វើឲ្យការងារមួយនេះ គឺជាការងារដែលមានភាពជ្រះថ្លាចំពោះទ្រង់ផងចុះ។

បណ្ឌិតៈ អាប់ទុលឡោះ ពិន ហាមូទ អាល់ហ្វារៀហ

1/1